សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនភាគច្រើន បានជ្រាបហើយថា ម្តាយតារាចម្រៀង វី ឌីណែត បានទទួលមរណភាពហើយ ដោយសារ ជំងឺ COVID-19។
ព្រោះតែរំជួលចិត្ត និងក្តុកក្តួល ពេក វី ឌីណែន បានត្រឹមតែបង្ហោះ រូបភាពប៉ុន្មានសន្លឹក នៃពិធី បង្សុកូលឧទ្ទិសកុសល ជូនម្តាយរបស់ខ្លួន ដែល វី ឌីណែត មិនអាចទៅចូលរួមពិធិនេះបានទេ បានត្រឹមតែឃើញតាម online ដល់ថ្នាក់រំជួលចិត្តពេក ក៏រៀបរាប់ទំាងទឹកភ្នែកថា ៖
“នាងខ្ញុំជំនួសមុខ អោយក្រុមគ្រួសារ សូមសំដែងការអរគុណដល់ព្រះសង្ឃ នៅវត្តនិគ្រោធវ័ន ហៅ គល់ទទឹង ដែលបានជួយរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ ម្ដាយរបស់ខ្ញុំ ងួនសុផាន់នី សូមអោយវិញ្ញាណក្ខន្ធម៉ាក់ ទៅកាន់សុខគតិភពផងចុះ ម៉ាក់ចោលកូនហើយទៅសែនឆ្ងាយ មុខចុងក្រោយក៏មិនបានឃើញ ទៅធ្វើបុណ្យអោយម៉ាក់ក៏មិនកើត មានតែតាមonline ម៉ាក់អើយម៉ាក់ ខ្ញុំនឹងរឹងមាំណាម៉ាក់”។
កាន់តែខ្លោចចិត្តបំផុតនោះ នាថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ ម្សិលម៉ិញនេះ គេឃើញ កូនស្រី របស់លោក ហួរ ឡាវី ឈ្មោះ វី លីដា បានដង្ហែធាតុម្តាយ យកមកដល់ផ្ទះ ជូន ឪពុក ដល់ថ្នាក់ធ្វើឲ្យ លោក ហួរ ឡាវី ទប់ទឹកភ្នែកលែងជាប់ហើយ ព្រោះតែនឹកស្រណោះភរិយា ជាពន់ពេក រហូតយំឡើងហើមភ្នែក។
នៅមិនទាន់អស់ទេ នាថ្ងៃដដែលនេះ វី លីដា ដែលត្រូវជាបងស្រី វី ឌីណែត ក៏បានបង្ហោះវីដេអូរបស់ម្តាយកន្លងទៅ អមសារទំាងទឹកភ្នែកថា “ពេលម៉ាក់ឡើងឡានទៅពេទ្យ ម៉ាក់រឹងមាំណាស់ លើកដៃលាប៉ា និងអ្នកផ្ទះ ហើយស្រែកថា Bye Bye ពេលទៅដល់ពេទ្យ ម៉ាក់ថាសុខភាពម៉ាក់ល្អ អាហារដូចផ្កាយ6។
9ថ្ងៃគត់ម៉ាក់ត្រឡប់មកផ្ទះដោយគ្មាននិយាយស្តីរកអ្នកណាម្នាក់សោះ។ មិននឹកស្មានBye ByeពេលនោះគឺByeរហូតសោះ ម៉ាក់អើយម៉ាក់”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖