ពេលដែលធ្វេីបុណ្យចំហេីយមានកូនៗនឹងបងប្អូននឹងមិត្តសម្លាញ់របស់ប្រពន្ធលោក ហួរឡាវិ នឹងត្រូវជាម្តាយរបស់ កញ្ញា វ៉ាឌីណែតបានសម្តែងនៅការសោកស្តាយនឹងទុក្ខសោកដ៏ក្រៀមក្រៅនៅការទទួលមរណះភាពរបស់ម្តាយ កញ្ញាវ៉ាឌីណែតបែបនេះ។នៅក្នុងនោះក៏មានមហាជនជាច្រេីនបានសម្តែងនៅអារម្មណ៏ដ៏សែនក្រៀមក្រំមួយនេះផងដែរនឹងបានចូលរួមរំលែកទុក្ខ
នៅការបង្ហោះពាក្យខមិនជាច្រេីននៅលេីបណ្តាញសង្គមហ្វេសប៊ុក។បានអោយដឹងថាការមរណះភាពរបស់ប្រពន្ធ លោកហួរឡាវីបានកេីតឡេីងនៅក្នុងថ្ងៃទិ១៩ខែមីនាឆ្នាំ២០២១កាលពីម្សិលមុិញនេះឯងដោយសារតែជំងឺកូវីដ១៩នឹងជំងឺប្រចាំកាយរបស់អ្នកមីងផងដែរ។នៅក្នុងនោហគ្រូពេទ្យបានធ្វេីការជួយសង្រ្គោះនឹងប្រឹងប្រែងអស់ពីលទ្ធភាពទៅហេីយមិននឹកស្មានថា
នៅតែជួយមិនបាន។ក្នុងការប្រារព្ធពិធីបុណ្យនោះផងដែរកូនៗនឹងស្វារមីរបស់អ្នកមិងបានត្រឹមតែអង្គុយមេីលរូបភាពនៅក្នុងការឡាយហេីយមិនអាចជួបមុខនឹងជូនដំណេីរសូម្បិតែពាក្យលាក៏គ្មានដែលធ្វេីអោយអារម្មណ៏មួយនេះរឹតតែពិបាកខ្លាំងឡេីងៗ។ដែលបន្ទាប់ពីបានបញ្ចប់នោពិធីបុណ្យហេីយនៅក្នុងថ្ងៃនេះ លោក ពូ ហួរឡាវី បានត្រឹមអង្គុយចាំមេីលផ្លូវនៅ
ការយកធាត់របស់ប្រពន្ធទាំងទឹកមុខក្រៀមក្រំលាយឡំនឹងទុក្ខនៅក្នុងទ្រូងស្ទេីរផ្ទុះ។ចំណែកឯកញ្ញា វ៉ាឌីណែត បានត្រឹមតែនិយាយនៅពាក្យដ៏សែនក្រៀមក្រំតាមរយះបណ្តាញសង្ឡមហ្វេសប៊ុកដោយបែបនេះថា “ខ្ញុំលែងមានម៉ាក់ហៅហេីយ សូមម៉ាក់ទៅអោយបានសុខ ម៉ាក់កុំបារម្ភណា កូននឹងនៅមេីលថែប៉ា និងអ្នកផ្ទះយេីង កូននឹងរឹងមាំ។
សូម្បីតែមុខជាលេីកចុងក្រោយ ក៏មិនបានឃេីញ ម៉ាក់ឈឺក៏កូនៗ មិនអាចទៅមេីលថែបាន ម៉ាក់ខូចហេីយ ក៏មិនអាចឃេីញសូម្បីតែសព ខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វេីបុណ្យអោយម៉ាក់ក៏មិនបាន សូមអោយវិញ្ញាណក្ខន្ធម៉ាក់ ទៅកាន់សុខគតិភព ផងចុះ សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្ន ជាមួយនឹងជំងឺដ៏សាហាវនេះ វាលឿនពេកហេីយ ម៉ាក់អេីយ”។
រឹតតែរំជួលចិត្ត និងក្តុកក្តួលបំផុតនោះ វី ឌីណែន បានបង្ហោះរូបភាព នៃពិធី បង្សុកូលឧទ្ទិសកុសល ជូនម្តាយរបស់ខ្លួន ដែល វី ឌីណែត មិនអាចទៅចូលរួមពិធិនេះបានទេ បានត្រឹមតែឃើញតាម online ដល់ថ្នាក់រំជួលចិត្តពេក ក៏រៀបរាប់ទំាងទឹកភ្នែកថា ៖
“នាងខ្ញុំជំនួសមុខ អោយក្រុមគ្រួសារ សូមសំដែងការអរគុណដល់ព្រះសង្ឃ នៅវត្តនិគ្រោធវ័ន ហៅ គល់ទទឹង ដែលបានជួយរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ ម្ដាយរបស់ខ្ញុំ ងួនសុផាន់នី សូមអោយវិញ្ញាណក្ខន្ធម៉ាក់ ទៅកាន់សុខគតិភពផងចុះ ម៉ាក់ចោលកូនហើយទៅសែនឆ្ងាយ មុខចុងក្រោយក៏មិនបានឃើញ ទៅធ្វើបុណ្យអោយម៉ាក់ក៏មិនកើត មានតែតាមonline ម៉ាក់អើយម៉ាក់ ខ្ញុំនឹងរឹងមាំណាម៉ាក់”។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ លោក ហួរ ឡាវី បានទទួលធាតុរបស់ ភរិយា ហើយ រឹតតែសង្វេគថែមទៀតនោះ ក្រោយឮសម្លេង កូនស្រី របស់ លោក ហួរ ឡាវី ទ្រហោរយំ នៅមុខផ្ទះ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាការ Live វីដេអូ របស់ លោក អ៊ឹម ជីវ៉ា ខាងក្រោមនេះ ៖