នៅក្នុងថ្ងៃប្រហែលប៉ុន្មានម៉៉ោងមុនបានអោយដឹងថា លោកឧកញ៉ាំគិតម៉េង បានធ្វេីការបង្ហោះសារមួយដែលមានន័យខ្លឹមសារពិតជាផ្អែមល្អែមខ្លាំងមែនទែនដែលមហាជនគ្រប់គ្នានឹងជាពិសេសយុវវ័យមេីលហេីយពិតជាច្រណែនខ្លាំងណាស។នៅក្នុងអត្ថន័យនៃសានោះបានបញ្ជាក់ថា៖
៦ឆ្នាំ ជាមួយនឹង លោកជំទាវ ម៉ៅ ចំណាន ឡើងផ្អែមល្ហែម ដែលធ្វើឲ្យ មហាជន មានការសរសើរ ជាមួយនឹង ជីវិតរស់នៅ រវាង ឧកញ៉ា គិត ម៉េង និងលោក ជំទាវ
ក្នុងនោះដែរ ឧកញ៉ា គិត ម៉េង បានសរសេរថា៖
ស្វាមីភរិយាប្រកបដោយគតិបណ្ឌិតមួយគូ បាននិយាយថា «ភាពស្រស់ស្អាតនៃអាពាហ៍ពិពាហ៍មួយមិនមែនមើលត្រឹមតែថ្ងៃដំបូងឡើយ ប៉ុន្តែផ្ទុយទៅវិញ ភាពស្រស់ស្អាតនេះគឺកើតចេញពីការវិវឌ្ឍនៃទំហំសេចក្តីស្រឡាញ់រវាងអ្នកទាំងពីរ។» ក្នុងអាពាហ៍ពិពាហ៍រយៈពេល៦ ឆ្នាំនេះ បងបានឆ្លងកាត់ភាពសប្បាយរីករាយ និងហែលឆ្លងរាល់គ្រាលំបាកនៅក្នុងជីវិត ប៉ុន្តែបងតែងតែងតែមានអារម្មណ៍កក់ក្ដៅជានិច្ច ដោយសារតែមានអូននៅ
ក្បែរ ដែលជាដៃគូជីវិតដ៏ល្អបំផុតដែលបងអាចចែករំលែកអ្វីៗគ្រប់យ៉ាងជាមួយ។ អូនបានធ្វើឲ្យបងក្លាយជាបុរសដ៏មានសុភមង្គលបំផុតនៅលើផែនដីនេះ ងជាបុរសដែលមានសំណាងបំផុតនៅលើពិភពលោក។ រីករាយខួបអាពាហ៍ពិពាហ៍ អូនសម្លាញ់របស់បង ចំណាន៕