ព្រឹត្តិការណ៏ដែលមិនទាន់នឹងអាចបំភ្លេចបានមហាជនកំពុងតែរងចាំមេីលទៅលេីលទ្ធផលនៅក្នុងការធ្វេីតេស្តរបស់ប្រជាជននៅខេត្តតាកែវដែលបានប៉ះពាល់ជាមួយនឹងលោក កក្កដា សោភណ្ឌ័កាលពីថ្ងៃទី១២ខែមីនាឆ្នាំ២០២១នៅក្នុងពិធីមង្គលការដែលបានធ្វេីឡេីងនក្នុងខេត្តតាកែវកន្លងមកនេះ។ក៏ប៉ុន្តែដំណឹងនេះហាកដូចជាលឿនពេកមកដលថ្ងៃនេះដែលត្រូវជា
ថ្ងៃទិ១៩ខែមីនាឆ្នាំ២០២១បានអោយដឹងថាក្រសួងសុខាភិបាលបានធ្វេីការចេញនៅលទ្ធផលប្រជាជនដែលបានទៅចូលរូមនៅក្នុងពិធីមង្គលការនៅខេត្តតាកែវនោះហេីយបានប៉ះពាល់ផ្ទាល់ជាមួយនឹង លោក កក្កដា សោភណ្ឌសរុប៣៧នាក់ដែលនៅក្នុងនោះបានអោយដឹងថាលោក កក្កដា សោភណ្ឌបានធ្វេីអោយមានករណីឆ្លងតទៅទារកអាយុ១ខួប១នាក់ ទារិកាអាយុ៧ខែ១នាក់ នឹងកុមារ៦នាក់ដែលមានអាយុពី៦ឆ្នាំដល់១៤ឆ្នាំ។
ទារិកាអាយុ ៧ខែ និងកុមារី ១១ឆ្នាំ ត្រូវបានសង្ស័យថាឆ្លងជំងឺពី កក្កដា សោភ័ណ្ឌ ពេលទៅចូលរួមពិធីមង្គលការនៅខេត្តតាកែវ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។
ឪពុករបស់ទារិកាអាយុ ៧ខែ និងកុមារីអាយុ ១១ឆ្នាំ ត្រូវជាពូរបស់កូនក្រមុំដែល កក្កដា សោភ័ណ្ឌ បានចូលរួមនោះ។
ចំណែកឯក កូនស្រីរបស់លោកអាយុ ១១ឆ្នាំ បានអង្គុយហូបបបរទល់មុខនឹង ជនកើតកូវីដ១៩ កក្កដា សោភ័ណ្ណ។
ឪពុកដែលមានអាស័ដ្ឋាននៅខណ្ឌដង្កោ បានដាក់ការសង្ស័យថា កូនស្រីរបស់លោកឆ្លងពី កក្កដា សោភ័ណ្ឌ ហើយកូនស្រី អាចចម្លងទៅប្អូនស្រីរបស់គេ ដែលមានអាយុ ៧ខែ។
បើតាមលោកឪពុករូបនេះ បានបញ្ជាក់ថា ពេលនេះគ្រួសាររបស់លោកត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក។ រីឯភរិយាតែត្រូវបានយកទៅសណ្ឋាគារ Great Duck ដើម្បីមើលថែកូនតូចទាំងពីរ។ បុរសជាឪពុករូបនេះបានបញ្ជាក់ថា ភរិយារបស់លោកដែលទៅមើលកូននេះ មិនទាន់ដឹងថាវិជ្ជមានកូវីដ១៩ ឬអត់នោះទេ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលចេញផ្សាយនៅព្រឹកមិញនេះ បានឱ្យដឹងថា ទារិកា ទារក និងកុមារ ដែលកើតកូវីដ១៩នេះរួមមាន៖
១៖ កុមារី ជនជាតិខ្មែរ អាយុ ១៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២៖ ទារិកាជនជាតិខ្មែរ អាយុ ៧ ខែ មានអាសយដ្ឋានស្នាក់នៅ ភូមិដំណាក់សង្កែ ខណ្ឌដង្កោ សង្កាត់ព្រែកកំពឹឹសរាជធានីភ្នំពេញ ។
៣៖ កុមារាជនជាតិខ្មែរអាយុ ៨ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារថ្មី២ រាជធានីភ្នំពេញ ។
៤៖ កុមារីជនជាតិខ្មែរអាយុ ៧ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារថ្មី២ រាជធានីភ្នំពេញ ។
៥៖ កុមារីជនជាតិខ្មែរអាយុ ១៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ។
៦៖ កុមារាជនជាតិខ្មែរអាយុ ១៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
៧៖ កុមារាជនជាតិខ្មែរអាយុ ១៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
៨៖ ទារកជនជាតិខ្មែរអាយុ ១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕