កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ មហាជនទូទាំងប្រទេស មានការភ្ញាក់ផ្អេីលយ៉ាងខ្លាំង ក្រោយលោកស្រីដេត ម៉ាលីណា បានបង្ហោះនូវខ្សែវីដេអូឃ្លីបមួយ អមជាមួយសំណេរយ៉ាងវែងអន្លាយ ដោយសរសេររៀបរាប់ និងបង្ហាញពីសកម្មភាពរបស់ អតីតស្វាមីរបស់ខ្លួន លោក ឌួង ឆាយ បានប្រេីប្រាស់អំពេី ហិ.ង្សា យ៉ាងសា.ហាវ នៅក្នុងភូមិគ្រិះដែលអ្នកទាំងពីរ ធ្លាប់រួមរស់នៅជាមួយគ្នា ដោយទស្សនាហេីយ ពិតជាតក់ ស្លុ.តជាទីបំផុត។
ក្នុងខ្សែវីដេអូឃ្លីបមួយនេះ ត្រូវបានមហាជនរាប់មុឺននាក់ នាំគ្នាចែករំលែកយ៉ាងកក្រេីតពេញផ្ទៃប្រទេសតែម្ដង ព្រោះតែរឿងមួយនេះ មហាជនពិតជាមិននឹកស្មានដល់ថា វាកេីតឡេីងបែបនេះ នៅក្នុងត្រកូលអភិជននោះទេ ខណៈដែលសម្រែកកូនៗយំ ពេញផ្ទះ ព្រោះតែឪពុក បានប្រេីកម្លាំងបាយ វា.យតប់ មកលេីម្ដាយរបស់ខ្លួន។
ក្រោយមក នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ លោក ឌួង ឆាយ ក៏បានចេញមុខឡាយវីដេអូ ធ្វេីការបកស្រាយ និងលាតត្រដាងនូវរឿងរ៉ាវមួយចំនួន ទៅកាន់មហាជន ជុំវិញនូវរឿងរ៉ាងហិ.ង្សាខាងលេីនេះ ខណៈដែលពេលគាត់កំពុងឡាយវីដេអូ គឺមានអ្នកចូលមេីលរហូតជាង 170K ឯណោះ ពោលគឺអ្នកកំពុងទស្សនា ជិត ១៨មុឺននាក់។ ជុំវិញនៅរឿងរ៉ាវមួយនេះដែរ ក្រោយឃេីញការឡាយវីដេអូបកស្រាយ មានមនុស្សចូលមេីលច្រេីនសន្ធឹកសន្ធាប់បែបនេះ លោកជំទាវ អ៊ូ ធីតាពៅ ភរិយា ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្ត
ព្រះសីហនុ ក៏បានលេីកឡេីង នូវពាក្យពេចន៍មួយឃ្លាថា៖“ល្មមចេះកែចរឹកគំនិតហើយបងប្អូន! ជួយបែរមកសិក្សាខ្លះៗ ទៅយកចំណេះដឹងដាក់ខ្លួន សូមជួយតាមដានសន្តិសុខសង្គម សេដ្ឋកិច្ច នយោបាយជាតិ… អីខ្លះទៅ កុំតាមដានតែអារឿងអត់ប្រយោជន៍ពេក បន្ថយខ្លះទៅ។ ហើយជាបទពិសោធ ជូនដល់បងប្អូនប្រុសស្រីទាំងឡាយ ដែលចូលចិត្ត វៃ ទា.ត់ ធា.ក់ ចូលចិត្តប្រើអំពើ ហិ.ង្សា ក្នុងគ្រួសារ ត្រៀមខ្លួនទៅ គុ.ក ខលលីង”។