នៅក្នុងព្រឺត្តិការណ៏កូវីដ១៩ដែលពិភពលោកកំពុងតែមានការព្រួយបារម្ភនឹងជារឿងមួយដែលកំពុងតែក្តៅគគុកនៅជុំវិញពិភពលោកទាំងមូលមិនថាប្រទេសកម្ពុជារបស់យេីងសូម្បីតែប្រទេសមហាអំណាចនានក៏មានវិបត្តិនេះខ្លាំងខ្លាណាស់ដែរ។ក៏បានអោយដឹងថានៅក្នុងប្រតិបត្តិការណ៏បង្ការជំងឺកូវីដ១៩នៅជុំវិញភិភពលោកក៏ត្រូវបានអនុវត្តទៅតាមបែបបទរបស់
ប្រទេសនីមួយៗដែលនៅក្នុងនោះផងដែរក្រុមគ្រូពេទ្យជំនាញនៅក្នុងក្រសួងសុខាភិបាលពិភពលោកដែលយេីងហៅកាត់តា WHO បានអោយដឹងថាមិនទាន់បានស្វែងរកនៅវ៉ាក់សាំងដែលអាចកំណត់នៅការព្យាបាលនៃវិរុសកូវីដ១៩នេះបានទេ។ក៏ប៉ុន្តែនៅក្នុងការធ្វេីតេស្តនឹងការសិក្សារស្រាវជ្រាវនៃប្រទេសមហាអំណាចនិមួយៗក៏បានអោយដឹងថាសុទ្ធសឹងអាចនៅវ៉ាក់សាំង
ប្រចាំប្រទេសរបស់ខ្លួនដេីម្បីទប់ស្កាត់នៅការឆ្លងនឹងរីករៀលដាលនៅការឆ្លងនៃវីរុសកូវីដ១៩នេះ។
កាលពីម្សិលមិញនេះ នាថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ តារាសម្ដែង សារ៉ាយ សក្ខណា បានធ្វើវីដេអូមួយ ពីការចាក់ថ្នាំការពារកូវីដ-១៩ នៅសហរដ្ឋអាមេរិក។
សារ៉ាយ សក្ខណា បានភ្ជាប់សារខ្លីមួយថា “នេះគឺជាការចាក់វ៉ាក់សាំង covid19 លើកទីមួយរបស់ខ្ញុំ ឥឡូវនេះនៅក្នុងប្រទេសកម្ពុជា កំពុងតែមានការឆ្លងជំងឺនេះច្រើន ដូច្នេះនាងខ្ញុំ ក៏សូមជូនពរ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យមានសុខភាពល្អ ចៀសផុតពីជំងឺដ៏កាចសាហាវនេះ
ជាពិសេសបងៗ ដែលមានជំងឺនេះហើយ សូមឱ្យឆាប់ជា ហើយយើងចូលរួមប្រយ័ត្នទាំងអស់គ្នា ថែទាំសុខភាពទាំងអស់គ្នា កុំភ្លេចណាពាក់ម៉ាស ពេលទៅណា មកណា ហើយលាងដៃ អោយបានញឹកញាប់”។
ក្នុងវីដេអូ សក្ខណា បានរៀបរាប់ប្រាប់ថា “ចា៎ឥឡូវខ្ញុំមកដល់កន្លែងចាក់ហើយ ហើយកន្លែងដែលយើងចាក់ថ្នាំហ្នឹងមិនមែននៅក្នុងមន្ទីរពេទ្យទេ គឺគេធ្វើនៅខាងក្រៅវិញ ហើយកន្លែងដែលខ្ញុំត្រូវចាក់ហ្នឹង គេធ្វើនៅកន្លែងវាលយន្តហោះចា៎ “។
តារាស្រីក្រមិចក្រមើមរូបនេះ បានបន្ថែមថា “អ្នកទំាងអស់គ្នាប្រាកដជាឆ្ងល់ថា ហេតុអីបានជាគេអត់ចាក់ថ្នាំក្នុងមន្ទីរពេទ្យ ដោយសារតែយើងចាក់ខាងក្រៅ គឺគេរក្សាសុវត្ថិភាពឲ្យយើង ហើយការចាក់ថ្នាំនេះ យើងអត់មានចុះពីលើឡានទេ គឺយើងនៅក្នុងឡាន ហើយគេមកចាក់ឲ្យយើងនៅក្នុងឡានតែម្តង ចា៎បន្ទាប់មកគឺគេសួរ…”។
ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ដែល តារាសម្ដែង សារ៉ាយ សក្ខណា បង្ហាញទំាងអស់គ្នា ៖