កញ្ញា សេង រដ្ឋា ចាប់បានឱកាសសម្តែងតួឯកថតរឿង «បាបស្នេហ៍អតីត» ក្រោយពីបាត់បង់ដំណែង….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ មហាជនអ្នកនិយមតាមដានរឿងរ៉ាវ Miss Grand Cambodia ប្រាកដជាបានដឹងរួចមកហើយពីការប្រកាសដកតំណែងជាបន្តថបន្ទាប់របស់ស្ថាប័ន ចំពោះកញ្ញា សេង រដ្ឋា ជាជ័យលាភី Miss Grand Cambodia 2020 និង កញ្ញា លឹម សុធាវី ជាជ័យលាភីរងទី ១ នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាមានរឿងរ៉ាវឈានដល់ដកតំណែងជាប្រវត្តិសាស្រ្តនេះក្តី បើតាមសង្កេតឃើញថា កញ្ញា សេង រដ្ឋា និង កញ្ញា លឹម សុធាវី នៅតែបន្តបានការគាំទ្រ និង ស្ថិតក្នុងដួងចិត្តអ្នកគាំទ្រដដែល ជាពិសេសនោះគេក៏បានសង្កេតឃើញដែរថា អតីតបវរកញ្ញាទាំង ២ រូបនេះ ក៏កំពុងមានសកម្មភាពនៅលើវិថីសិល្បៈយ៉ាងមមាញឹក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយពីកញ្ញា សេង រដ្ឋា កន្លងមកនេះ មហាជនអ្នកគាំទ្រតែងបានសង្កេតឃើញថា នាងហាក់កំពុងមមាញឹកខ្លាំងលើការថតម៉ូដសម្លៀកបំពាក់ និង សំអាងការនានា ។ លើសពីនោះ អតីតម្ចាស់ជ័យលាភី Miss Grand Cambodia 2020 រូបនេះ ក៏កំពុងរវល់ជាមួយនឹងការហ្វឹកហាត់ការដើរម៉ូដទៀតផង ដោយហា់មិនខ្វល់នឹងរឿងបាត់បង់តំណែងនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលចាប់អារម្មណ៍ខ្លាំងនៅពេលនេះទៀត គឺកញ្ញា សេង រដ្ឋា កំពុង់ចាប់បានតំណែងតួឯកថតរឿងថ្មីមួយឱ្យស្ថានៅទូរទស្សន៍ PNN ។ បើតាមទំព័រហ្វេសប៊ុកលោក សាវីន ហ្វីលីប បានឱ្យដឹងថា ពេលនេះ កញ្ញា សេង រដ្ឋា បានទទួលតំណែងតួឯកក្នុងភាពយន្តភាគថ្មី រឿង «បាបស្នេហ៍អតីត» ដែលសម្តែងជាមួយតួឯកប្រុសគឺលោក ឃឹម ហ្សានីត ហើយលោកគឺសម្តែងជាតួអង្គឪពុកតួប្រុស ។

គួរបញ្ជាក់ដែរថា ភាពយន្តភាគ រឿង «បាបស្នេហ៍អតីត» ដែលមានកញ្ញា សេង រដ្ឋា ក្តោបបានតំណែងបន្ទាប់ពីបាត់បង់តំណែង Miss Grand Cambodia 2020 នឹងធ្វើពិធីក្រុងពាលីនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១ ម៉ោង ៧ ព្រឹកនៅផលិតកម្ម Ad Music ៕ប្រភព POP

Leave a Reply