Connect with us

ដើមទំព័រ

ពិតជាអាណិតអ្នកនាង អុីតខ្លាំងណាស់បន្ទាប់ពីសម្រាកព្យាបាលបានប៉ុន្មានថ្ងៃមកអ្នកនាង អុីតបាន និយាយប្រាប់បងប្អូននៅក្នុងបណ្តាញសង្គមដោយបែបនេះថា….

ដំណឹងដែលពុកម៉ែបងប្អូនបានដឹងពីអ្នកនាង អុីត កន្លងមកប្រហែលជាបានជ្រាបខ្លះៗហេីយដោយសារតែនៅក្នុងថ្ងៃទី១៣ខែមីនាឆ្នាំ២០២១អ្នកនាងអុីត បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ជំរាបសួរពុកម៉ែបងប្អូន ទាំងអស់គ្នា បន្ទាប់ពីនាងខ្ញុំបានទៅធ្វើតេស្តរកមេរោគកូវីដ19 ពីថ្ងៃទី11 ខែ3 ពេលនេះនាងខ្ញុំទទួលបានលទ្ធផលហើយថ្ងៃទី12 ខែ3 គឺនាងខ្ញុំវិជ្ជមាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ឥឡូវនេះ នាងខ្ញុំកំពុងតែមកសំរាកព្យាបាលនៅ អុិនធើខន់ ចាស់ ជិតផ្សារដើមគ ជាន់ទី12 ហើយនាងខ្ញុំ ក៏សូមអរគុណទៅដល់លោកតា លោកតាវិចទ័រ ព្រមទាំងបងប្អូនក្រុមកំប្លែង និងពុកម៉ែ បងប្អូន កូនក្មួយ ទាំងអស់ ដែលបានផ្ញើសារជូនពរ ក៏ដូចជាព្រួយបារម្មណ៍ ពីសុខភាពនាងខ្ញុំផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ជាចុងក្រោយនាងខ្ញុំ ក៏សូមជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់ សូមតែសេចក្ដីសុខ និងជួបតែសំណាងល្អ គ្រប់ក្រុមគ្រួសារ សូមបងប្អូនទាំងអស់គ្នា ចូលរួម ធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីជួយទប់ស្កាត់ការពារជំងឺកូវីដ19 ការពារទាំងអស់គ្នាបងប្អូន សូមអរគុណ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងនោះផងដែរឈានចូលមកដល់ថ្ងៃទី១៧ខែមីនាឆ្នាំ២០២១ អ្នកនាង អុីត បានបញ្ជាក់ពីអការះរបស់ខ្លួននៅក្នុងការសម្រាកព្យាបាលពីសំណាក់លោកគ្រូពេទ្យជំនាញដោយបែបនេះថា៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
«ជំរាបសួរ ពុកម៉ែបងប្អូនទាំងអស់គ្នា ពេលនេះអាការ របស់នាងខ្ញុំ សេន ចិន្ដា ហៅ ស្រីអុិត បានធូរស្រាលច្រើនហើយ ក្រោយពីមកសំរាកព្យាបាលអស់រយៈពេល 5.6 ថ្ងៃមកនេះ នៅ អុិនធើខន់ ចាស់ជិតផ្សារដើមគ ជាន់ទី12
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ហើយនាងខ្ញុំ ក៏សូមអរគុណ ទៅដល់ពុកម៉ែប្អូន ដែលតែងតែព្រួយបារម្ភ ពីសុខទុក្ខ និងសុខភាពរបស់នាងខ្ញុំ កន្លងមកនេះ អ្វីដែលពិសេសនោះ គឺនាងខ្ញុំអរគុណទៅដល់ សម្ដេចពុក សម្ដេចម៉ែ ដែលលោកតែងតែខំប្រឹងប្រែង ជួយជ្រុំជ្រែង ដោយយកចិត្តទុកចំពោះកូនចៅ ទាំងអស់គ្នា ក៏ដូចជាអ្នកគ្រូលោកគ្រូពេទ្រទាំងអស់គ្នា ដែលគាត់តែងតែខំមើលថែទ្រាំអ្នកជំងឺគ្មានពេលសំរាក មិនថាយប់ ឬក៏ថ្ងៃ អោយពួកយើងឆាប់ជាសះស្បើយពីជំងឺ នាងខ្ញុំសូមអរគុណណាស់។

ជាចុងក្រោយ នាងខ្ញុំជូនពរពុកម៉ែ បងប្អូន ជួបតែសេចក្ដីសុខ ជៀសផុតពីជំងឺផ្សេងៗ មួយទៀត សូមពុកម៉ែបងប្អូនទាំងចូលរួមទប់ស្កាត់ការពារជំងឺកូវិត19 ទាំងអស់គ្នា ក៏ដូចជាស្ដាប់ តាមកាណែនាំ របស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចពុក ៣កុំ ៣ការពារ បើមិនចាំបាច់ កុំចេញក្រៅផ្ទះ ដោយការគោរពពីនាងខ្ញុំ សូមអរគុណ”៕

Click to comment

Notice: Undefined variable: user_ID in /home/bizznfkv/public_html/wp-content/themes/zox-news/comments.php on line 48

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2021