នៅក្នុងជុំវិញរឿងរបស់ លោកសុវណ្ណរិទ្ធី នឹងភរិយារបស់ លោកសុវណ្ណរិទ្ធី អ្នកទាំងអស់គ្នាប្រាកដជាបានដឹងខ្លះៗហេីយដែលអ្នកនិយមតាមដាន បណ្ដាញសង្គម ប្រាកដជាទទួលជ្រាប នូវរឿងរ៉ាវមួយចំនួនរួចមកហេីយដែលកាលពីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ លោក សុវណ្ណ រិទ្ធី បានចេញមុខឡាយវីដេអូ ដេីម្បីធ្វេីការបកស្រាយ និងលាតត្រដាង នូវរឿងរ៉ាងមួយចំនួន ទាំងអួលដេីម ក. រហូតស្រក់ទឹកភ្នែក ទាក់ទងទៅនឹងការលេីកឡេីង របស់ភរិយារបស់លោក ដែលថា
ខ្លួន មានទំនាក់ទំនងជាមួយស្រីផ្សេង គឺមិនមែនជាការពិតទេ ដោយរឿងរ៉ាងទាំងអស់ គ្រាន់តែជាការយល់ច្រឡំរបស់ភរិយាតែប៉ុណ្ណោះ។ លោក សុវណ្ណ រិទ្ធី ក៏បានបញ្ជាក់ទៀតដែរថា ចំពោះនារីម្នាក់ ដែលប្រពន្ធរបស់ខ្លួន បានបង្ហោះកាលពីប៉ុន្មានថ្ងៃមុននោះ គឺកាលពីអតីតកាល រូបលោកធ្លាប់មានទំនាក់ទំនង
ស្នេហាជាមួយនារីនោះពិតប្រាកដមែន តែតាំងពីមុនរូបលោក បានស្គាល់ភរិយា (មាស សុជាតា) ទៅទៀត ហេីយគាត់ក៏បានផ្ដាច់ទំនាក់ទំនងជាមួយនារីរូបនោះយូរមកហេីយ ដោយបច្ចុប្បន្ន ត្រឹមជាអ្នកស្គាល់គ្នាធម្មតាតែប៉ុណ្ណោះ។
បន្ទាប់ពីលោក សុវណ្ណ រិទ្ធី បានធ្វេីការបកស្រាយជុំវិញរឿងខាងលេីរួចមក យេីងសង្កេតឃេីញថា អ្នកនាង មាស សុជាតា ហាក់នៅមិនទាន់អស់ចិត្ត រហូតធ្វេីឱ្យមតិមួយចំនួន បានបញ្ចេញមតិជាហូរហែរ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក រិះគន់ ឌឺដង ជេ.រ ប្រមា.ថ មកលេីលោក សុវណ្ណ រិទ្ធី កាន់តែច្រេីនបន្ថែមទៀត រហូតធ្វេីឱ្យលោក សុវណ្ណ រិទ្ធី សម្រេចចិត្តប្លុ.ក អាខោន និងហ្វេសប៊ុកផេករបស់ខ្លួនថែមទៀតផង។
យ៉ាងណាមិញ ក្រោយប្លុកអាខោនហ្វេសប៊ុកខ្លួនឯងប៉ុន្មានថ្ងៃរួចមក…ពេលនេះ លោក សុវណ្ណ រិទ្ធី បានបេីកគណនីរបស់ខ្លួនវិញហេីយ…ហេីយថែមទាំងបានបង្ហោះសារចំនួន២ ដោយមួយផ្ញេីទៅកាន់បុគ្គលមួយចំនួន និងសារមួយឃ្លាទៀត ផ្ញេីទៅកាន់ភរិយារបស់ខ្លួន អ្នកនាង មាស សុជាតា យ៉ាងដូច្នេះថា៖”អរគុណសម្រាប់មនុស្សមួយចំនួនដែលកំពុងសើចចំអក ឌឺដងដាក់ខ្ញុំ ពេលនេះ អរគុណមនុស្សមួយចំនួនដែលកំពុងយកការឈឺចាប់នឹងទឹកភ្នែករបស់ខ្ញុំ មកធ្វើជា
រឿងកំប្លែងឌឺដងដាក់ខ្ញុំ ពេលនេះ អរគុណមនុស្សមួយចំនួនសំរាប់ពាក្យសម្តី ជេ.រ ប្រ.មា.ថ មើ.ល ងាយខ្ញុំ គ្រប់បែបយ៉ាងពេលនេះ។ អរគុណមនុស្សមួយចំនួនដែលបានបដិសេធខ្ញុំកន្លងមក បើដើរមិនដល់ផ្លូវទាល់ ធ្វើម៉េចដឹងថាជីវិតអ្នករឹងមាំប៉ុណ្ណា Sovann Rithy”។ លោក សុវណ្ណ រិទ្ធី បានបន្ត
ទៀតថា៖”Meas Socheata ប្តីមិនទាន់ហ៊ានទៅជួបអូននឹងកូនយើងទេពេលនេះ សូមអូនយោគយល់បងផងចុះ ព្រោះប្តីដើរយកព័ត៌មានខាងក្រៅច្រើន ប្តីបារម្ភអូននឹងកូនតូចៗយើងខ្លាំងណាស់ សូមអូនទុកពេលអោយបងផងបានទេ ចាំចប់ កូ.វិ.ត ពេលនេះសិនទៅបានទេ ពីរមុនបងអត់ការងារធ្វើក្រែងអូន
ដឹងច្បាស់ដែរតើអូន ទើបបងមិនចង់ផ្តល់ការលំបាកច្រើនអោយក្រុមគ្រួសារអូន បងប្រឹងណាស់ ប្រឹងដើរថតវីដេអូអោយគេបានលុយតិចតួច ទុកគ្រាន់ទិញបាយហូបខ្លួនឯងផង នឹងសល់បន្តិចបន្តួចបងផ្ញើអោយអូនទិញទឹកដោះគោនឹងពេលកូនយើងទាំងពីរឈឺម្តងម្កាលដែរតើអូន ទោះបីលុយបងមិនបានផ្ញើអោយច្រើន ក៏បងបានផ្ញើអស់ៗពីខ្លួនរបស់បងដែរ សូមអូនយោគយល់បងផងបានទេ ដោះស្រាយបងគង់តែទៅដោះហើយណា៎អូន”។